ABOUT US
ABOUT US

គ្រឿងផ្សំសំខាន់ពីប្រេនGLORIOUS
Glorious Brand គឺជាប្រេនថែរក្សាស្បែករបស់កូនខ្មែរ ដែលបង្កើតឡើងដោយការយកចិត្តទុកដាក់ និងបេះដូង។ យើងផ្តោតលើការជ្រើសរើសគ្រឿងផ្សំយ៉ាងម៉ត់ចត់ ដើម្បីបង្កើតផលិតផលដែលមានគុណភាព ទុកចិត្តបាន និងសមរម្យសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
ហេតុដូច្នេះហើយ Glorious Brand ប្តេជ្ញាផ្តល់ជូនផលិតផលដែលមានតម្លៃសមរម្យ ខណៈពេលដែលនៅតែរក្សាគុណភាព និងស្តង់ដារ។ ជាប្រេនខ្មែរ យើងមានមោទនភាពក្នុងការកសាងទំនុកចិត្តជាមួយអតិថិជន និងមានបំណងក្លាយជាប្រេនថែរក្សាស្បែកដែលអាចជឿទុកចិត្តបាននៅកម្ពុជា។
MISSION, VISION, AND VALUE
បេសកកម្ម៖
បង្កើតផលិតផលថែរក្សាស្បែកដែលទន់ ស្រាល មានប្រសិទ្ធភាព និងតម្លៃសមរម្យ ដោយប្រើគ្រឿងផ្សំដែលបានជ្រើសរើសយ៉ាងម៉ត់ចត់ ដើម្បីឲ្យការថែរក្សាស្បែកប្រចាំថ្ងៃក្លាយជារឿងសាមញ្ញ សុវត្ថិភាព និងអាចជឿជាក់បាន។
Our Mission
To create gentle, effective, and affordable skincare products made with carefully selected ingredients, so everyday skincare feels safe, simple, and reliable.
ចក្ខុវិស័យ៖
ក្លាយជាប្រេនថែរក្សាស្បែករបស់ខ្មែរដែលអាចទុកចិត្តបាន ចូលរួមសហការណ៍អភិវឌ្ឍ ព្រមទាំងធ្វើឲ្យ skincare ដែលមានគុណភាព កាន់តែងាយស្រួល និងទៅដល់ដៃមនុស្សគ្រប់គ្នា។
Our Vision
To become a trusted Cambodian skincare brand that makes quality skincare accessible, empowering everyone to feel confident in their own skin.
តម្លៃរបស់យើង៖
-
ការយកចិត្តទុកដាក់៖ យើងបង្កើតគ្រប់ផលិតផលដោយបេះដូង និងការយកចិត្តទុកដាក់ចំពោះអតិថិជន។
-
គុណភាព៖ យើងផ្តោតលើគុណភាព តាមរយៈការរៀបចំរូបមន្តដោយប្រុងប្រយ័ត្ន និងការជ្រើសរើសគ្រឿងផ្សំយ៉ាងម៉ត់ចត់។
-
ភាពជឿទុកចិត្ត៖ យើងប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ សុវត្ថិភាព និងភាពអាចទុកចិត្តបាន។
Our Values
-
Care — We create every product with heart and genuine care for our customers.
-
Quality — We are committed to thoughtful formulations and carefully selected ingredients.
-
Trust — We value honesty, safety, and reliability in everything we do.

ទស្សនៈរបស់
GLORIOUS
យើងជឿថា skincare ល្អ គួរតែស្មោះត្រង់ ទន់ភ្លន់ និងមានន័យសម្រាប់ជីវិតប្រចាំថ្ងៃ។ មិនមែនត្រឹមតែផ្តល់សម្រស់ខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែគួរតែជួយឲ្យមនុស្សម្នាក់មានអារម្មណ៍ល្អចំពោះខ្លួនឯង មានទំនុកចិត្ត និងថែរក្សាស្បែកដោយភាពសាមញ្ញ និងសុវត្ថិភាព។ សម្រាប់ Glorious ការថែរក្សាស្បែកគឺជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះខ្លួនឯងក្នុងរាល់ថ្ងៃ។
Our Philosophy:
We believe skincare should be simple, gentle, and purposeful. It is not only about enhancing outer beauty, but also about creating confidence, comfort, and self-care in everyday life. At Glorious, we see skincare as a daily act of care—honest, safe, and thoughtfully made.

